ព័ត៌មានជាតិ

វត្តមានប្រធានាធិបតីកូរ៉េខាងត្បូងនិងភរិយានៅកម្ពុជា បានរិតចំណងមិត្តភាព កម្ពុជា-កូរ៉េ កាន់តែល្អរឹងមាំ

ភ្នំពេញ៖ លោក ដួង តារា ដ្ឋលេខាធិការទីស្តីការ និងជំនួយការផ្ទាល់សម្តេចតេជោ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ &៤១ កន្លងទៅដែល កម្ពុជាជាប្រធាន ប្រទេសយើងបានទទួលមេដឹកនាំជាច្រើន ដែលក្នុងនោះរួមទាំងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និង លោកជំទាវភរិយា Kim Keon-hee។

លោកបានឲ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា “វត្តមានលោកជំទាវប្រធានាធិបតីនៅកម្ពុជា បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ដែលគ្រប់គ្នាសរសើរថា លោកជំទាវនៅវ័យក្មេងមានសម្រស់ស្អាត ទឹកមុខរួសរាយរាក់ទាក់ជាមួយមហាជនដែលគួរអោយគោរពស្រឡាញ់និងកោតសរសើរ”។

លោកមានជំនឿថា ទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋនៃប្រទេសទាំង២នឹងធ្វើអោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េកាន់តែរីកចម្រើនរឹងមាំទៅមុខ។ កម្ពុជាចង់ឃើញភាពសាមញ្ញ និងស្នាមញញឹប្រកបដោយគុណធម៌របស់លោកជំទាវបន្តកើតមាននៅលើទឹកដីកម្ពុជា។

លោកបានបន្ដែមថា កាលពីថ្ងៃអាទិត្យទី ២៧ ខែ វិច្ឆកា បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិកទៅកម្ពុជាវិញ ខ្ញុំនឹងយកអំណោយមនុស្សធម៍អំពើល្អនិងក្តីស្រឡាញ់កម្ពុជា-កូរ៉េទៅផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅភូមិដីថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានប្អូនពិការដៃសង្ខាង លឹម ភា ជាអ្នកមើលថែសព្វថ្ងៃ។ អរគុណលោកជំទាវយ៉ាងជ្រាលជ្រៅ ដែលបានជួយឧបត្ថម្ភស្បៀងជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាត។ ទោះបីនៅទីណា កំពុងធ្វើអ្វី មានតួនាទីជាអ្វី គឺយើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លាទាំងអស់គ្នាដោយគ្មានការរើសអើង៕

To Top