ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក គណៈកម្មការធិការកណ្តាល គណបក្សសប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីជួបជុំ សំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយាន្តយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារពពិធី) ចាប់ពីម៉ោង ៥ព្រឹក៕

