ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស ទណ្ឌិតស្រីម្នាក់ ជាប់គុក១០ឆ្នាំ ពាក់ព័ន្ធនឹងការជូញដូរ នារីខ្មែរ២នាក់ ទៅរៀបការប្តី នៅចិន

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទោស ទណ្ឌិតស្រីម្នាក់ ជាប់គុក ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និង លក់ស្រ្តីខ្មែរ ចំនួន២នាក់ ដើម្បីនាំចេញ ទៅរៀបការប្តី នៅប្រទេសចិន ប្រព្រឹត្ត កាលពីឆ្នាំ ២០១៨។

លោក គង់ ស្រុីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា: ទណ្ឌិតរូបនេះ មានឈ្មោះ ឡាច ស្រស់ ហៅ ថូ អែម ភេទស្រី អាយុ២៥ ឆ្នាំ អតីតជាកម្មការរិនី រោងចក្រ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ឈ្មោះ ឡាច ស្រស់ ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១០ ឆ្នាំ ពីបទ : ការនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង អំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិមាត្រា ១១ និង មាត្រា ១៦ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ។

ផ្ទាំងពាណិជ្ជកម្ម

នាង ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១០ នៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមបណ្តឹងរបស់ជនរងគ្រោះ។

សូមបញ្ជាក់ថា:នាពេលសវនាការ, ឈ្មោះ ឡាច ស្រស់ បានទទួលសារភាពកំហុស និង សុំឱ្យ តុលាការកំពូល មេត្តាជួយបន្ថយទោស ខ្លះ ដល់នាងផង៕

ដោយ: លីហ្សា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023