ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រដាស់ប៉ុន្មានសន្លឹកនេះ គឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ។
លោក បានបញ្ចេញនូវមនោសញ្ចេតនា តាមfacebook ថា “ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ”។
លោក បន្តថា “សូមអរគុណសហការីរបស់ខ្ញុំដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយទើបបានផ្ញើរមកអោយខ្ញុំ។ ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់ នៅពេលដែលខ្ញុំចេញទៅរៀននៅក្រៅប្រទេសនិងពេលផ្លាស់ប្តូរទីលំនៅច្រើនដង។”
លោកបណ្ឌិត លើកឡើងបន្តទៀតថាបើមិត្តៗណាមាននៅសល់ឯកសារចាស់ៗ សូមមេត្តាជួយផ្ញើរមួយច្បាប់ផង។


