ព័ត៌មានជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ដាក់លក្ខខណ្ឌមួយចំនួន មុនត្រឡប់ចូលតុចរចា ជាមួយនឹងអាមេរិកវិញ

បរទេស៖ អ្នកនាំពាក្យនៃក្រសួងការបរទេស របស់ប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ
បានធ្វើការលើកឡើងថា ប្រទេសរុស្សីមើលមិនឃើញ នូវលទ្ធភាពនៃការត្រឡប់ចូលតុចរចាវិញ នៅឡើយរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ ចំពោះកិច្ចព្រមព្រផងគ្រប់គ្រងអាវុធ ខណៈដែលអាមេរិកនៅតែបន្តផ្គត់ផ្គង់ អាវុធដល់អ៊ុយក្រែនបែបនេះ ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅក្នុងបទសំភាសមួយនៅវិទ្យុ​ Sputnik លោកស្រី Zakharova បាននិយាយថា៖ការតាំងចិត្តរបស់អាមេរិកក្នុងការផ្គត់ផ្គង់អាវុធ ឲ្យអាមេរិកគឺត្រូវធ្វើឡើងក្នុងចំនួនកាន់តែច្រើនឡើង និងជាពិសេសមិនត្រឹមតែអ៊ុយក្រែន នោះទេគឺក្នុងតំបន់ក្បែរជម្លោះទាំងមូល ។ តើឲ្យយើងនៅបន្តអង្គុយតុជាមួយគ្នា ហើយបន្តកិច្ចពិភាក្សាទ្វេភាគីស្តី អំពីសន្តិភាពជាមួយគ្នាដូចម្តេចទៅ?

ទោះបីជាយ៉ាងណាក្តី លោកស្រីអ្នកនាំពាក្យបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងមូស្គូគឺពិតជា បានឲ្យតម្លៃទៅលើកិច្ចព្រមព្រៀង ស្តីអំពីការគ្រប់គ្រងអាវុធថ្មីឬ New START ពិតមែនពីព្រោះបានយល់ឃើញថា វាគឺនឹងអាចផ្តល់អត្ថប្រយោជន៍ ទ្វេភាគីទាំងអាមេរិកនិងរុស្សី ប៉ុន្តែភាគីទាំងពីរត្រូវតែធ្វើតាម លក្ខខណ្ឌចាំបាច់មួយចំនួន សិនដើម្បីអាចចរចាគ្នាឡើងវិញ។

គួរឲ្យដឹងដែរថាមន្ត្រីការទូតអាមេរិក និងរុស្សីនឹងត្រូវជួបគ្នានៅក្នុងទីក្រុង Cairo តាំងតែពីថ្ងៃអង្គារ ប៉ុន្តែត្រូវបានលប់ចោលទៅវិញ ហើយមកដល់ពេលនេះ នៅមិនទាន់មានការរៀបចំ ជំនួបសាជាថ្មីនៅឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top