ព័ត៌មានជាតិ

ភាគីចិនអំពាវនាវ ឱ្យសហគមន៍អន្តរជាតិ ដោះស្រាយបញ្ហាប៉ាឡេស្ទីន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម 

កាលពីថ្ងៃទី៣០ខែវិចិ្ឆកា លោក Geng Shuang តំណាងរងរបស់ចិនប្រចាំ ជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងពេល ដែលមហាសន្និបាតអង្គការសហប្រជាជាតិពិនិត្យពិភាក្សាអំពីបញ្ហាប៉ាឡេស្ទីននិងស្ថានការណ៍មជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយយុត្តិធម៌និងគ្រប់ជ្រុងជ្រោយ ។

លោក Geng Shuang បានថ្លែងថា បញ្ហាប៉ាឡេស្ទីនជាគន្លឹះនៃបញ្ហាមជ្ឈិមបូព៌ា ។ ការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយយុត្តិធម៌និងគ្រប់ជ្រុងជ្រោយគឺពាក់ព័ន្ធនឹងសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពាក់ព័ន្ធនឹងយុត្តិធម៌អន្តរជាតិ ។ ភាគីចិនសូមលើកទឹកចិត្តឱ្យប៉ាឡេស្ទីននិងអ៊ីស្រាអែលស្វែងរកសន្តិសុខរួម សហគមន៍អន្តរជាតិគួរតែយកចិត្តទុកដាក់ដោយស្មើគ្នាចំពោះក្តីបារម្ភខាងសន្តិសុខរបស់ភាគីប៉ាឡេស្ទីននិងអ៊ីស្រាអែល ក៏ដូចជាលើកទឹកចិត្តភាគីទាំងពីររកឃើញចំណុចឯកភាពគ្នាតាមរយៈកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចសន្តិសុខរួម ៕

To Top