ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរ ទស្សនទាន និងមតិយោបល់ របស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន គូសបញ្ជាក់​ពីការប្តេជ្ញាចិត្តដ៏រឹងមាំ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្លាស់ប្តូរទស្សនទាន និងមតិយោបល់ របស់តំណាងរាជធានី-រដ្ឋធានីអាស៊ាន គូសបញ្ជាក់​ពីការប្តេជ្ញាចិត្តដ៏រឹងមាំ ក្នុងការរួមដំណើរឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានមួយ​ ។

ក្នុងសន្ទរកថាបិទ ក្នុងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ (MGMAC 2022) ក្រោមប្រធានបទ”ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព” លោក​ ឃួង​ ស្រេង​ បានឲ្យដឹងថា ការផ្លាស់ប្តូរទស្សនទាន តាមរយៈបទបង្ហាញរបស់តំណាងរាជធានី រដ្ឋធានីអាស៊ាន និងការចូលរួមមតិយោបល់ពិភាក្សា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីការបន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងទាំងអស់គ្នា ក្នុងការរួមដំណើរឆ្ពោះទៅសម្រេចការកសាងសហគមន៍អាស៊ានមួយ​ ដែលកាន់តែមានភាពស្អិតរមួត លើគ្រប់វិស័យមិនថានៅកម្រតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជឫតិ ដើម្បីប្រជាជឫតិអាស៊ាន ប្រជាជននៃបណ្តារាជធានី រដ្ឋធានីអាស៊ាន តាមរយៈការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ពោលគឺសមស្របទៅនឹងមូលបទ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ៣១ ដែលទើបកន្លងផុតទៅថ្មីៗនេះ គឺ “អឫស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ។

ក្នុងនោះដែរ លោក​ ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេលពេញមួយរសៀលនេះ យើងសម្រេចបាននូវការពិភាក្សាផ្លាស់ប្តូរយោបល់ និងអនុសាសន៍ដ៏គាប់ប្រសើរ ប្រកបដោយផ្លែផ្ការ ហើយខ្ញុំអាចនិយាយបានថា កិច្ចប្រជុំរបស់យើងនាពេលនេះ បានក្លាយជាវេទិកាដ៏មានខ្លឹមសារ ដែលអនុញ្ញាត ឲ្យយើងចែករំលែកចំណេះដឹង បទពិសោធន៍ និងឿត្តមានុវត្តន៍ ជុំវិញការអភិវឌ្ឍរាជធានី រដ្ឋធានី និងទីក្រុង និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងភាគីពាក់ព័ន្ធដើម្បីកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន៕

To Top