ព័ត៌មានជាតិ

ក្រុមហ៊ុនមួយបោះទុនជាង ៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ក្រុមហ៊ុនមួយ បានសម្រេចបោះទុនវិនិយោគ ៥,១លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌមានជ័យ ព្រមទាំងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង ។

យោងតាមហ្វេសប៊ុក ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២ ធ្នូ បានឲ្យដឹងថា តាមសំណើសុំវិនិយោគបង្កើត រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន TEXTSTAR GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៨៧កន្លែង ៕

To Top