ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបើកចំហសម្រាប់ធុរកិច្ច មកពីគ្រប់ប្រទេសលើពិភពលោក

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជាបើកចំហ សម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថា ទីផ្សារសកលលោកបើកចំហ សម្រាប់ផលិតផលរបស់កម្ពុជា ។

ក្នុងកាសទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅភ្នំពេញនាថ្ងៃទី៤ ធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ក្នុងន័យនេះ ការផ្សារភ្ជាប់នូវទំនាក់ទំនង រវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នា ឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តក្នុងការ ប្រមើលលើវិស័យដទៃទៀត នៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មផងដែរ ដើម្បីពង្រីកនូវ កាលានុវត្តភាពនៃការអភិវឌ្ឍន៍។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វនីញ៉ា ក៏បានធ្វើការរៀបចំនូវ សិក្ខាសាលាអំពីការនាំផលិតផលកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top