ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធាន សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ញើសារអបអរសារទរ ចំពោះ លោក ពុយ គា ដែលទទួលតួនាទី ជាប្រធានក្លិប អ្នកកាសែតកម្ពុជា ។
លោកសយ សុភាព និង សហការី សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ត្រៀមរួចជាស្រេច សហការជាមួយលោក ដើម្បីបុព្វហេតុ វិស័យសារព័ត៌ឱ្យកាន់តែល្អប្រសើរ លើប្រកបដោយវិជ្ជាជីវៈ គោរពក្រមសីលធ៌ម ច្បាប់សារព័ត៌មាន ។
លោក សយ សុភាព បានរំលឹកថា លោក និងលោក ពុយ គា បានបំរើក្នុងសមរភូមិសារព័ត៌មាន ៣០ឆ្នាំហើយ ហើយយើងបន្តទៅមុខ តទៀតសម្រាប់អ្នកបន្តវេន ជំនាន់ក្រោយ ។
សូមបញ្ជាក់ថា ប្រធាន ក្លិបអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ក.អ.ក បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសតាំង លោក ពុយ គា ជាប្រធានក្លិប ជំនួសលោក ប៉ែន បូណា ដែលបានលាឈប់ពីដំណែង និងលោក ខៀវ កូឡា ជាអគ្គលេខាធិការ ក្លិបអ្នកសារព័ត៌មានកម្ពុជា ៕

