ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី៧-១៣ធ្នូ​កម្ពុជា​ អាចនឹងមានភ្លៀងធ្លាក់តិចតួច តាមតំបន់

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៧ដល់១៣ធ្នូខាងមុខ នៅកម្ពុជានឹងមានភ្លៀងធ្លាក់តិចតូចនៅតំបន់មួយចំនួន។​

យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី៦ធ្នូបានឱ្យដឹងថាក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម ។

ក្រសួងលើកឡើងថាស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាមានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។​ នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ ក្នុងកម្រិតមធ្យម៉ដោយអន្លើតប៉ុណ្ណោះ ។

ចំណែកតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។​នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ។ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ នឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ៕

To Top