ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា នឹងបន្តសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធិបតីភាពរបស់ លោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា នាថ្ងៃទី៧ ធ្នូ នេះ បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែកនេះ នឹងរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។

៣- ពិនិត្យ ហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើ៖ ពិធីសារទាក់ទង នឹងការធ្វើវិសោធនកម្ម អនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរ-ជាតិ ដោយបន្ថែមមាត្រា៣ស្ទួន, ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០ (ក) នៃអនុសញ្ញាស្តីពីអាកាស-ចរណ៍ស៊ីវិលអន្តរជាតិ, ពិធីសារទាក់ទងនឹងការ ធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ៕

