ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប កំពុងសិក្សា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពី រាជធានីភ្នំពេញ ទៅខេត្តសៀមរាប កំពុងធ្វើការសិក្សាហើយ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះតាមរយៈការឆ្លើយតបខំមិនហ្វេសប៊ុកមួយឈ្មោះ «សាន សៀមរាប» ដែលបានលើកឡើងថា «សុំមួយខ្សែទៀត ភ្នំពេញ-សៀមរាប សម្ដេចពុក»។ សម្ដេចតេជោ ហ៊ុន សែន បានតបវិញថា «កំពុងសិក្សាហើយ»។

សូមរំលឹកថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ បានស្នើមកក្រសួងសាធារណការ ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប៕

To Top