ព័ត៌មានជាតិ

អ្នកជំនាញបង្ហាញផ្នែកពុទ្ធិ យល់ដឹងកាន់តែស៊ីជម្រៅ ស្តីពីសិទ្ធិមនុស្ស ដល់នាយទាហាន

ភ្នំពេញ៖ សាកលវិទ្យាល័យការពារជាតិ បានរៀបចំបាឋកថាស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន បានផ្តល់ពន្លឺពុទ្ធិកាន់តែច្បាស់ដល់ការយល់ ដឹងកាន់តែ ស៊ីជម្រៅពីសិ ទ្ធិមនុស្សនិងជីវភាពរស់នៅប្រក បដោយសុភមង្គលរបស់ប្រជាជនចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន កាលពីពេលថ្មីៗនេះបានបង្ហាញ ពីសមិទ្ធផលនៃសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

លោកបានផ្តល់នូវទឡ្ហីករណ៍តាមរយៈ ខ្លឹមសារដែលបានដកស្រង់ចេញពីសៀវភៅ ស៊ីជីនភីង៖ អភិបាលកិច្ចប្រទេសចិន ភាគ៤ ដោយបង្ហាញពីការធ្វើទំនើបកម្ម សង្គមនិយមតាមបែបផែនចិន ដែលជាសង្គមនិយមទំនើប ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេស នៃការរួមបញ្ចូលនូវបទពិសោធ ធ្វើទំនើបកម្មនៃបណ្តាប្រទេសនានា ជាមួយលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ចិន។

ជាមួយគ្នានោះដែរ លោកបណ្ឌិតបានពន្យល់ និងបកស្រាយនូវចម្ងល់ របស់អង្គពិធីយ៉ាងលម្អិតថា គ្មានប្រព័ន្ធនយោបាយណាលើផែនដី ដែលមានលក្ខណៈដូចគ្នាបេះបិទ ហើយគ្មានគំរូណាដែលអាចត្រូវនឹង ប្រព័ន្ធនយោបាយគ្រប់ប្រទេសនោះឡើយ។ ប្រជាពលរដ្ឋចិនទទួលស្គាល់ថា វាជាលក្ខណៈធម្មជាតិដែលរបស់ នីមួយៗមានលក្ខណៈខុសៗគ្នា។ ភាពរឹងមាំនៃប្រព័ន្ធនយោបាយ សង្គមនិយមចិនដែ លមានលក្ខណៈពិសេសចិនមានដំណើរការ ពោរពេញទៅដោយថាមពល ភាពរឹងមាំ និងប្រសិទ្ធភាពទាំងនៅអតីតកាល និងបច្ចុប្បន្ន។ វាបានរីកចម្រើននៅលើទឹកដីចិន។ នៅពេលអនាគត វានឹងបន្តលូតលាស់ ហើយចាក់ឫសយ៉ាងជ្រៅនៅក្នុងទឹកដីនេះផងដែរ។ ទំនើបកម្មបែបផែនប្រទេសចិន មានបង្កប់នូវលក្ខណៈពិសេសមួយនោះគឺ «វិបុលភាពរួម»។

ប្រទេសចិននឹងបើកទូលាយ ក្នុងកម្រិតកាន់តែខ្ពស់ ដើម្បីចែករំលែកឱកាសទីផ្សារកាន់តែ ច្រើនដល់ពិភពលោក។ ទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាការធ្វើទំនើបកម្ម ដែលគ្របដណ្តប់លើទ្រង់ទ្រាយ ប្រជាជនដ៏ធំសម្បើម ជាការធ្វើទំនើបកម្មដែលប្រជាជន ទាំងមូលសុទ្ធតែទទួលបានជីវភាពរស់នៅ ប្រកបដោយវិបុលភាព ជាការធ្វើទំនើបកម្មដែលអរិយធម៌ខាង សម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ មានភាពចុះសម្រុងគ្នា ជាការធ្វើទំនើបកម្មដែលមនុស្សជាតិ និងធម្មជាតិរួមរស់ នៅដោយសុខដុមរមនា និងជាការធ្វើទំនើបកម្មដែលដើរ តាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

ក្នុងនាមជាអ្នកដែលបានអាន យ៉ាងយកចិត្តទុកដាក់នូវសៀវភៅ ស៊ី ជីនភីង អភិបាលកិច្ច ប្រទេសចិន តាំងពីភាគទី១ដល់ភាគទី៤ ហើយក៏ជាអ្នកដែលតាមដានព័ត៌មានពី សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន លោក ឧត្តមសេនីយ៍ឯក វ៉ា មុនី សាកលវិទ្យាធិកា ររងនៃសាកលវិទ្យាល័យការពារជាតិ និងជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល បានឯកភាពតាម ខ្លឹមសារនៃទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដោយបានកត់សម្គាល់ថា ចាប់ពីការសម្រេចគោលដៅចេញផុតពីភាពក្រីក្រ សម្រេចជីវភាពធូរធារបង្គួរដោយគ្រប់ ជ្រុងជ្រោយ រហូតដល់សិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាជានត្រូវបានធានា ដោយមានប្រសិទ្ធភាព។ ដោយឡែកក្នុងឱកាសទិវាអន្តរជាតិសិទ្ធិមនុស្ស លោកក៏បានគូសរំលេចផងដែរថា នៅក្នុងប្រទេសចិន ការធានាសិទ្ធិមនុស្សមិនមែននិ យាយបានតែមាត់ទេ តែគឺអនុវត្តជាក់ស្តែងនូវកិច្ចការពាក់ព័ន្ធ ជីវភាពរស់នៅរបស់ប្រជាជនចិន ៕

To Top