នយោបាយ

ក្រុមប្រឆាំង ទទួលបរាជ័យយ៉ាងអាម៉ាស់ ខណៈបាតុករមានមិនដល់២០នាក់

ក្រុមប្រឆាំង ទទួលបរាជ័យយ៉ាងអាម៉ាស់ ខណៈបាតុករមានមិនដល់២០នាក់ភ្នំពេញ៖ វាជារឿងដ៏អាម៉ាស់មួយ សម្រាប់ក្រុមប្រឆាំងមួយក្ដាប់តូច ដែលបានស្រែកក្ដែងៗ និងអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់អឺរ៉ុប ចេញមកធ្វើបាតុកម្ម ប្រឆាំងទៅនឹងវត្តមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចស៊ែល ប្រទេស​ប៊ែលហ្សិក (Belgium) នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២២នេះ ។

អ្វីដែលជារឿងអាម៉ាស់នោះ បើតាមទិដ្ឋភាពជាក់ស្ដែង ពីខាងក្រៅ នៃទីកន្លែងកិច្ចប្រជុំ ដែលមានបណ្ដាមេដឹកនាំអាស៊ីនិងអឺរ៉ុប ជាច្រើនរូបអញ្ជើញចូលរួមនោះ គេសង្កេតឃើញថា មនុស្សដែលចេញមកធ្វើបាតុកម្មប្រឆាំងនោះ មានមិនដល់២០នាក់ផង ផ្ទុយទៅវិញ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ និងកក់ក្ដៅជាទីបំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ តាំងពីថ្ងៃ ដែលសម្ដេចឈានជើងដល់ ទឹកដីនៃតំបន់អឺរ៉ុប កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានដឹកនាំគណប្រតិភូ អញ្ជើញចូលរួមនិងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល និងសន្និសីទស្តីពីការគាំទ្រ ភាពធន់នៃប្រជាជនអ៊ុយក្រែន នៅទីក្រុងប៉ារីស ចាប់ពីថ្ងៃទី១១ដល់១៤ ខែធ្នូឆ្នាំ២០២២។

To Top