ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពោលពាក្យយ៉ាងផ្អែមល្ហែមទៅកាន់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ថា «ប្រពន្ធសំឡាញ់ថ្ងៃ១៥ ធ្នូនេះ ជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តី ជាប់បំពេញការងារនៅក្រៅប្រទេស» ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា «សង្ឃឹមថា កូនៗនិងចៅៗ នឹងទៅបាយល្ងាចកំដរអូន ដែលក្នុងពេលម៉ោងនោះ បងកំពុងស្ថិតនៅអាកាស ។ សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧ នៃថ្ងៃរៀបការរបស់យើង (៥មករា១៩៧៦.៥មករា២០២៣) ដែលពេលនោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត ២២នាក់។
សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ» ៕






