ព័ត៌មានជាតិ

តំណាងលោកស្រីម៉ែន សំអន នាំអំណោយអង្ករ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៑ុន រ៉ានី ប្រគល់ជូនគណបក្សស្រុក និងគណបក្សឃុំ ទាំង១០ ក្នុងស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកប៉េង ពោធិសា អភិបាលរងខេត្តស្វាយរៀង តំណាងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បាននាំអង្ករ ដែលជា អំណោយដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជន កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ដល់គណបក្សស្រុក និងគណបក្សឃុំ ទាំង១០ក្នុងស្រុករំដួល ចំនួន ៦.២០០គីឡូក្រាម។

លោកប៉េង ពោធិសា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ដែលសម្តេចទាំងទ្វេ និង លោកស្រី មិនបានអញ្ជើញមកចែកផ្ទាល់ ប៉ុន្តែសម្តេចទាំងទ្វេរ និងលោកស្រីម៉ែន សំអន តែងតែគិតគូពីសុខទុក្ខ របស់ប្រជាជន កង្វល់ទាំងឡាយ របស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ និងលោកស្រី ដែលជាប្រធានក្រុមការងារ ចុះជួយខេត្តស្វាយរៀង ។

លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរស្រុករំដួលទាំងអស់ ដែលបានខិតខំបំពេញតួនាទី យ៉ាងសកម្មភាពនៅមូលដ្ឋាន បម្រើ សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ នាពេលកន្លងមក ជាការផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ នៅគ្រប់ពេលវេលា ។ ជាមួយគ្នានេះលោក បានជំរុញនិង លើកទឹកចិត្តដល់អាជ្ញាធរ ត្រូវបន្តសាមគ្គីភាពនឹងគ្នា ចែករំលែកបទពិសោធន៍ សហការគ្នាឲ្យបានល្អ ដោយកម្ដល់ផលប្រយោជន៍ពលរដ្ឋ និងមូលដ្ឋានជាធំ ។

លោកប៉េង ពោធិសា បានផ្តាំផ្ញើរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ នៅមូលដ្ឋានក្នុងស្រុករំដួល ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយ នូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា អំណោយ របស់សម្តេចទាំងទ្វេរ និងលោកស្រីម៉ែន សំអន បានផ្តល់អង្ករ ជូនដល់គណបក្សស្រុកចំនួន ១.០០០គីឡូក្រាម , គណបក្សឃុំទាំង១០ ក្នុង១ឃុំចំនួន ៥០០គីឡូក្រាម សម្រាប់ធ្វើសកម្មភាព ចែកជូនបន្តដល់គ្រួសារគណបក្សប្រជាជន ដែលមានជីវភាពខ្វះខាត និងគ្រួសារដែល ទទួលមរណៈ ភាព និងប្រគេនព្រះសង្ឃនៅ វត្ត២ក្នុងស្រុក ក្នុង១វគ្គ១០០គីឡូក្រាមតាមរយៈគណបក្សស្រុក ។

លោកហែម សុីណា អភិបាលស្រុករំដួល បានថ្លែងអំណរគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងទាំងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ដែលបានផ្ដល់អង្ករ ដល់គណបក្សស្រុកនិងឃុំចំនួន ១០ នៅស្រុករំដួល ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋ ហើយក្នុងនាមប្រធាគណបក្ស ស្រុកនឹងយកអង្ករនេះ ទៅចាត់ចែងធ្វើសកម្មភាព ឱ្យបានចំគោលដៅផងដែរ ៕

To Top