ភ្នំពេញ៖ នាវេលាម៉ោង៧ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោកវរៈសេនីយ៍ឯក ជួន សារី តំណាងលោកឧត្តមសេនីយ៍ត្រី អុី ចំរើននាយប៉ុស្តិ៍ បានប្រគល់ជនជាតិថៃចំនួន៧រូប (ស្រី៥រូប) ដែលត្រូវបានចាញ់បោកមេខ្យល់ នាំយកមកធ្វើការនៅប្រទេសកម្ពុជា ជូនទៅលោកវរៈសេនីយ៍ឯក រុង ថងមន្ត (ROONG THONGMON) នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថៃប្រចាំខេត្តស្រះកែវ ។
ការប្រគល់ និងទទួលនេះ ធ្វើឡើង បន្ទាប់ពីស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានចេញកំណត់ទូតជូនជនជាតិថៃទាំង៧រូបនោះ អោយវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ៕


