ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ច ហត្ថពលកម្មបរទេស

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ អន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ច ហត្ថពលកម្មបរទេសដោយមានលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើជាប្រធាន, អនុប្រធានចំនួន៦រូប និងសមាជិកចំនួន១៤រូប។

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឱ្យដឹងថា «ក្នុងការបំពេញការងារ គណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ច ហត្ថពលកម្មបរទេស ត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំ ជាប្រចាំពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ» ៕

To Top