ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ ជានិមិត្តរូប នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យ ហ៊ុនសែន ប្រសូតិ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ។

យោងតាមលិខិតរបស់ ក្រសួងអប់រំ នាពេលថ្មីៗនេះ បានឱ្យដឹងថា «ក្រសួងអប់រំ នឹងប្រារព្ធពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ ជានិមិត្តរូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាព ស្ថាប័នពាក់ព័ន្ធ បុគ្គលិកអប់រំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងអង្គការ ដៃគូអភិវឌ្ឍពាក់ព័ន្ធ» ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									