ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកបើកបរ រថយន្តកុងទីន័រម្នាក់ ពីបទរំលោភសេពសន្ថវ: លើកុមារី១៣ឆ្នាំម្នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ប៉ុស្តិ៍សង្កាត់និមិត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនយកទៅសួនាំភ្លាមៗ ក្រោយពីមានប្រជាពលរដ្ឋប្តឹងថា បានលួងលោមនិងចាប់រំលោភកូនអ្នកស្រុក បានសម្រេចជាច្រើនដង នៅភូមិកូនដំរី សង្កាត់និមិត្ត កាលពីថ្ងៃព្រហស្បតិកន្លងទៅ។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០ និង១០ នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត បានទទួលបណ្ដឹងរបស់ឈ្មោះ មឿន មុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្ដឹងថា ឈ្មោះ ពៅ សុខឃឿន ហៅតឿ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរឡានកុងទីន័រ បានលួងលោមក្មួយស្រីនាងខ្ញុំឈ្មោះ ឡ ប ឡ ភេទស្រី អាយុ១៣ ឆ្នាំ ធ្វើការរំលោភរហូតដល់ទៅ ៨ ដង សរុបដល់ថ្ងៃទី១៧. ១៨. ១៩ ខែធ្នូ ឆ្នាំ២០២២ ដល់លួងលោមរំលោភចុងក្រោយក្នុងខែ ធ្នូ ឆ្នាំ២០២២ នេះទើបនាងខ្ញុំដឹងពេលក្មួរបស់ខ្លួន បាត់រដូវជាច្រើនថ្ងៃ ក្រោយសួនាំទើបដឹងពីរឿងរ៉ាវទាំងនេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបណ្តឹងពីជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិមិត្ត និងកម្លាំងអធិការដ្ឋានចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យជនសង្ស័យឈ្មោះ ពៅ សុខឃឿន ហៅតឿ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរបើកបរឡានកុងទីន័រ ទីលំនៅបច្ចុប្បន្នភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចសួនាំ ជនសង្ស័យ ពៅ សុខឃឿន ហៅតឿ បានសារភាពថា កាលពីខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ រូបគេពិតបានលួងលោមរួមភេទជាមួយឈ្មោះ ឡ ប ឡ ភេទស្រី អាយុ១៣ឆ្នាំ ចំនួន៥ដង នៅចំណុចបរិវេនការាសឡានរបស់ឈ្មោះ មឿន មុំ ភេទស្រី នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពិតមែន។

បច្ចុប្បន្នក្រោយសួនាំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

ដោយ ប៊ុន សំណាង

To Top