ព័ត៌មានជាតិ

កម្ពុជា កំពុងបបួលបណ្តាប្រទេសមួយចំនួន ចុះហត្ថលេខា ធ្វើពាណិជ្ជកម្មសេរី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន បញ្ជាក់ថាកម្ពុជា បាននិងកំពុងបបួល បណ្តាប្រទេសផ្សេងៗទៀត ចុះហត្ថលេខាធ្វើពាណិជ្ជកម្មសេរី ដើម្បីផ្តល់ប្រយោជន៍ដល់ប្រជាជន។

ថ្លែងបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាកា រចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិនបាន គឺចាត់ទុកជាជោគជ័យដ៏ធំសម្រាប់ការ ជំរុញការនាំចេញទីផ្សារបស់កម្ពុជា ទៅកាន់ទីផ្សាររបស់ចិន។ ក្នុងនោះមានផ្នែកសិកម្ម មានអង្ករ និងផលិតផលដទៃទៀត ដែលនឹងជំរុញទីផ្សារប្រទេសចិន។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចតេជោ ក៏បានលើកឡើងថា កម្ពុជាក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មទីផ្សារសេរី ជាមួយកូរ៉េខាងត្បូង ដែលកម្ពុជានឹងជំរុញការនាំចេញទៅកាន់កូរ៉េខាងត្បូងផងដែរ។

សម្តេចតេជោបានគូសបញ្ជាក់ថា «យើងកំពុងតែប្រមូលប្រទេសមួយចំនួន ដើម្បីចុះហត្ថលេខាពាណិជ្ជកម្មសេរី ព្រោះវាផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើង សម្រាប់ការផ លិត ហើយមានទីផ្សារ។ បញ្ហាដែលលំបាកបច្ចុប្បន្ននេះ គឺការផលិតហើយគ្មានទីផ្សារ ដែលធ្វើឲ្យអ្នក កេងចំណេញនយោបាយ» ៕

To Top