ព័ត៌មានជាតិ

អបអរសាទរ​ ខួប២៤ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២២

ភ្នំពេញ៖ កងពលតូចលេខ៧០ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមរៀបចំស្តង់ពិព័រណ៍ ដាក់បង្ហាញនូវរូបថត ឧបករណ៍​សង្គ្រោះរបស់កងប្រតិបត្តិការរុករក​ និងសង្គ្រោះគ្រោះមហន្តរាយ៧១១​ ឧបករណ៍ពន្លត់អគ្គិភ័យ​ ក្នុងពិធីពិព័រណ៍​ អបអរសាទរខួប២៤ឆ្នាំ​ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២២។

សូមបញ្ជាក់ថា​ មានរយៈពេល២៤ឆ្នាំហើយ ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

នយោបាយឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលនឹងនាំមកនូវការធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចិរីភាព។

សូមជម្រាបផងដែរថា​ ពិធីពិព័រណ៍​ អបអរសាទរ​ ខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ​ គឺបើអោយប្រជាពលរដ្ឋចូលរួម ទស្សនាដោយសេរី​ ដែលពិធីប្រារព្វឡើ​​ងចាប់ពីថ្ងៃទី២៩​ រហូតដល់ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២២ ទីតាំងនៅវិមាន​ ឈ្នះ-ឈ្នះ៕

To Top