ព័ត៌មានជាតិ

នាវាទេសចរណ៍ ខ្នាតយក្ស នាំភ្ញៀវជិត៥០០នាក់ចូលចត កំពង់ផែខេត្តព្រះសីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍ SEABOURN ENCORE ជាមួយអ្នកដំណើរជាទេសចរចំនួន ប្រមាណជិត៥០០នាក់ បានចូលចតលើកទី១ជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខានប្រមាណ ជាពីរឆ្នាំ ដោយជំងឺកូវីដ-១៩។

នាវាឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥០ម៉ែត្រ ប្រវែងទទឹង២៨ម៉ែ្រត ជម្រៅទឹក ៦.៧ ម៉ែត្រ មាននាវិកសរុបចំនួន ៤៣២ នាក់ ស្រី ៩៣នាក់។

នាវាទេសចរណ៍នេះ ចេញដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា ដើម្បីមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ ហើយក្រោយមកចាកចេញ ទៅវិញឆ្ពោះទៅប្រទេសវៀតណាម។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍  SEABOURN ENCORE ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

លោក ហោ សារុន និងលោក គួច ចំរើន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទេសចរណ៍ របស់នាវាក៏ដូចជាភ្ញៀវទេសចរណ៍ មកកាន់ប្រទេសកម្ពុជា ក្នុងទឹកដីខេត្តព្រះសីហនុ នាឱកាសនេះដែលសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ក្រោមម្លប់សន្តិភាព នៃការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

To Top