ថ្ងៃទី ៣០ ខែធ្នូ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសពីព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗទាំង ១០ ក្នុងឆ្នាំ ២០២២ ។
ព័ត៌មានចិនសំខាន់ៗទាំង ១០ ក្នុងឆ្នាំ ២០២២ គឺ៖
១- សមាជបក្សកម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើដោយជោគជ័យ ដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមគ្រប់ជ្រុងជ្រោយបានបោះជំហានទៅមុខដ៏រឹងមាំ លោក Xi Jinping បានត្រូវប្រើស់តាំងជាអគ្គលេខាធិការបក្សម្តងទៀត ។
២–ទំហំសេដ្ឋកិច្ចសរុបរបស់ចិននៅឆ្នាំ ២០២២ ត្រូវបានគេរំពឹងថា នឹងលើសពី ១២០ ទ្រីលានយាន់ប្រាក់ចិន ហើយសេដ្ឋកិច្ចចិននៅតែបន្តផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។
៣–ធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ ប្រទេសចិនគ្រោងផែនការសម្រាប់និងគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
៤–ឆ្នាំ ២០២២ ទិន្នផលស្លៀងរបស់ចិនបានបំបែកកំណត់ត្រាចិនដែលមានបរិមាណលើសពី ០.៦៥ ទ្រីលានគីឡូក្រាមរយៈពេល ៨ ឆ្នាំជាប់ៗគ្នា។
៥-ហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញគម្រប់ ២៥ ឆ្នាំ គោលនយោបាយ“ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”អនុវត្តកាន់តែយូរអង្វែងកាន់តែរឹងមាំ
៦–លោក Jiang Zemin អតីតប្រធានរដ្ឋចិនបានទទួលមរណភាពក្នុងជន្មាយុ ៩៦ ឆ្នាំ ។
៧–ស្ថានីយអវកាសរបស់ចិនបានបញ្ចប់ការកសាងទាំងស្រុង យានអវកាសផ្ទុកមនុស្សរបស់ចិនបានបញ្ចប់”ជំហានទាំងបី”
៨– ព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២ ប្រារព្ធធ្វើដោយជោគជ័យ ប្រតិភូកីឡាចិនទទួលបានស្នាដៃល្អបំផុតក្នុងប្រវត្តិសាស្ត្រ
៩–ស្ថានីយវារីអគ្គិសនី Baihetan ត្រូវបានដាក់ឱ្យដំណើរការទាំងស្រុងដែលមានន័យថា ច្រករបៀងថាមពលស្អាតដ៏ធំបំផុតនៅលើពិភពលោកត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង
១០– លោកស្រី Pelosi ប្រធានរដ្ឋសភាអាមេរិកទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ កងទ័ពរំដោះប្រជាជនចិនបានធ្វើប្រតិបត្តិការយោធាចម្រុះដើម្បីជាការឆ្លើយតប
ព័ត៌មានអន្តរជាតិសំខាន់ៗទាំងដប់ក្នុងឆ្នាំ ២០២២ គឺ៖
១– សមាជបក្សកម្មុយនីស្តចិនលើកទី ២០ ទាក់ទាញការចាប់អារម្មណ៍ពីពិភពលោក សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះទំនើបកម្មតាមបែបផែនចិនដែលបានរួមចំណែកជាប្រាជ្ញាចិនក្នុងបុព្វហេតុនៃការអភិវឌ្ឍរបស់មនុស្សជាតិ
២–កិច្ចការទូតរបស់ប្រមុខរដ្ឋចិនបង្ហាញពីការដឹកនាំរបស់ប្រទេសធំ អភិបាលកិច្ចពិភពលោកបានឈានចូលក្នុង “ពេលវេលាអាស៊ី”
៣– ការទប់ស្កាត់រុស្ស៊ីយ៉ាងខ្លាំងពីសំណាក់អាមេរិកនិងប្រទេសលោកខាងលិចបានបញ្ឆេះជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន និម្មាបនកម្មភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ
៤– ជំងឺកូវីដ-១៩ បន្តរីករាលដាលជាសកល ជំងឺអុតស្វាបានកើតឡើងនៅប្រទេសជាច្រើន
៥– ការដំឡើងអត្រាការប្រាក់យ៉ាងគំហុករបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានជះឥទ្ធិពលដល់ប្រព័ន្ធហិរញ្ញវត្ថុសកល អនុត្តរភាពនៃប្រាក់ដុល្លារអាមេរិកបានប្រមែប្រមូលទ្រព្យសម្បត្តិនៅទូទាំងសកលលោក
៦– ស្ថានការណ៍នយោបាយអង់គ្លេសបន្តមានភាពរង្គោះរង្គើដែលបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រីពីរដងក្នុងមួយឆ្នាំ
៧–“ក្របខណ្ឌជីវចម្រុះសកល Kunming-Montreal”ទទួលបានការឯកភាពរួម មហាសន្និបាតស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិគាំទ្រសំណូមពររបស់ប្រទេសកំពុងអភិវឌ្ឍន៍។
៨–ព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងប្រារព្ធធ្វើនៅប្រទេសចិនដោយជោគជ័យ ក្រុងប៉េកាំងក្លាយជាទីក្រុងទីមួយលើពិភពលោកដែលបានបើកធ្វើការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងានិងរដូវក្តៅ
៩– RCEP មានសុពលភាពជាផ្លូវការដែលពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក
១០– ចំនួនប្រជាជនពិភពលោកឡើងដល់ ៨ ពាន់លាននាក់ មនុស្សជាតិរំពឹងទុកពីការអភិវឌ្ឍរួម