ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ គោរពជូនពរ សម្ដេច ហេង សំរិន សម្ដេច សាយ ឈុំ សម្ដេច ទៀ បាញ់ សម្ដេច ស ខេង ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី ២០២៣

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សានិងប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី ២០២៣ សូមសម្ដេចទាំងបួន ទទួលបាននូវពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ សុខភាពបរិបូណ៌ និងអាយុយឺនយូរ ដើម្បីសម្ដេចបានបំពេញសកម្មភាពនិងដឹកនាំប្រទេសកម្ពុជា ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សាប្រោសព្រំ ជូន សម្ដេចទាំងបួន នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top