ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនជាតិវៀតណាម ចំនួន៤នាក់ប្រើប្រាស់អាវុធខុសច្បាប់ និងបាញ់បោះសេរី នៅក្រុងបាវិត

ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាមចំនួន ៤នាក់ ជាប់ ពាក់ព័ន្ធនិងការកាន់កាប់អាវុធខុសច្បាប់និង បាញ់បោះសេរី  ប្រព្រឹត្ត នៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២៣។ 

សមត្ថកិច្ចក្រុងបានឲ្យដឹងថា មានករណីបាញ់បោះសេរីនៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ភ្លាម សមត្ថកិច្ចនគរបាលក្រុងបានសហការជាមួយកំលាងប៉ុស្ត៏រដ្ឋបាល ធ្វើការស្រាវជ្រាវចុះបង្ក្រាប ឈានការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់មកសាកសួរ។

សមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងទៀតថា ជនសង្ស័យ៤នាក់ មានឈ្មោះទី១.ឈ្មោះ ច្រឹង ហ្វាងហៀប ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកកាស៊ីណូពិភពថ្មី  (អ្នកកាន់អាវុធ) ។  ទី២.ឈ្មោះ ង្វៀង វ៉ាន់ហ្វាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ ទី៣. ឈ្មោះ ជិន ភឿងកាន់ (TRINH PHUONG CANH) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ និងទី៤.ឈ្មោះ ហ្វាម ឌឹកដុង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ  (អ្នកបើកបររថយន្ត) ។

ចំណែកឯវត្ថុតាងសមត្ថកិច្ចនគរបាលដកហូតបាន រួមមាន៖ កំាភ្លើងម៉ាកខ្លីមួយដើមម៉ាក ZORAKI ,  គ្រាប់ចំនួន៤គ្រាប់,  និង រថយន្ត ចំនួន ១គ្រឿងម៉ាក VELLFIRE ពណ៌ខ្មៅ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ខែមករាឆ្នាំ២០២៣នេះជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

To Top