ព័ត៌មានជាតិ

ឧត្តមនាវីឯក​ ទៀ​ សុខា បញ្ជាឱ្យលែងសត្វអណ្តេីកមួយក្បាល ទម្ងន់ជិត៥០គីឡូក្រាម ដែលប្រជានេសាទចាប់បានចូលក្នុងសមុទ្រវិញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​០៥ ខែមករា​ ឆ្នាំ២០២៣​ ប្រជានេសាទ​ ឈ្មោះ ឃឹមសារិន ហៅតូ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននេសាទជាប់សត្វអណ្តេីកសមុទ្រ(ល្មិច)​ ចំនួន​មួយក្បាល​ នៅម្ដុំកោះដូង​ ខេត្តកំពត។
ប្រជានេសាទរូបនេះបានធ្វេីការប្រគល់សត្វអណ្តេីកសមុទ្រឱ្យទៅស្នាក់ការកោះពោធិ៍​ ដេីម្បីមានវិធានការបន្ត។

​ ដោយអនុវត្តន៍តាមបញ្ជាដោយផ្ទាល់របស់ឧត្តមនាវីឯក​ ទៀ​ សុខា​ មេបញ្ជាការរងកងទ័ពជេីងទឹក​ មេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឱ្យធ្វេីការលែងសត្វអណ្ដើកនេះចូលក្នុងសមុទ្រវិញ កម្លាំងប្រចាំការស្នាក់ការកោះពោធិ៍​ បានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា​(MCC) ដេីម្បីធ្វេីការលែងចូលសមុទ្រវិញតាមលក្ខណៈបច្ចេកទេស។

លក្ខណៈរបស់អណ្តេីកសមុទ្រនេះ មានទម្ងន់ 49kg ប្រវែងបណ្ដោយស្នូក 77cm ទទឹង 68.5cm
ស្លាបឆ្វេង 39cm ស្លាបស្ដាំ 38cm ស្លាកលេខ KH2042 ៕

To Top