ភ្នំពេញ៖ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការរងនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេច ផ្ទេរភារកិច្ចនិងតែងតាំង ជាអធិការនគរបាលខណ្ឌបឹងកេងកង។
ការប្រកាសតែងតាំងមុខតំណែងនេះ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ៕