ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣។
ក្រសួងបានអោយដឹងថា ព្រះរាជាណចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ( ចិន ) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-តំបន់វាលទំនាបកណ្តាល ៖
-សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាមានពី១៩-២២°C
-សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
-នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។ ខណះធាតុអាកាសអាចចុះត្រជាក់ក្នុងកម្រិតខ្សោយនាពេលព្រឹក ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C
-សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។
នឹងអាចមានភ្លៀងធ្លាក់ ខ្សោយដោយអន្លើ ៕