ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ប្ដេជ្ញាធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅក្រោមបរិយាកាស សន្ដិសុខល្អប្រសើរ

" "

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តធានា ឱ្យបាននូវបរិយាកាសសន្ដិសុខ ដែលបម្រើឱ្យការបោះឆ្នោត នាពេលខាងមុខនេះ ដោយគ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយសេរី ។

នាឱកាសអនុញ្ញាតជូនលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែងការ គួរសម និងជម្រាបលា នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា «ក្នុងនាមជាគណៈបញ្ជាការ សន្ដិសុខ សម្រាប់ការបោះឆ្នោត នឹងខិតខំធ្វើយ៉ាងណា សហការជាមួយ នឹង តួអង្គពាក់ព័ន្ធ ជាពិសេសជាមួយខាង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងធានា បាននូវបរិយាកាស សន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តិទៅដោយសេរី ទាំងនៅគ្រប់ដំណាក់ កាលនៃការងារបោះឆ្នោត»។

" "

ពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតនៅកម្ពុជា លោកទូត មានសេចក្ដីសង្ឃឹមជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅប្រកប ដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ បានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះផងដែរ ៕

" "
To Top