ព័ត៌មានជាតិ

អបអរសាទរ គូស្វាមីភរិយាថ្មី 13គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធី “ចំណងដៃគូស្នេហ៍អមតៈ” លើកទី 2

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី04 ខែមករា ឆ្នាំ2023 ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានរៀបចំកម្មវិធីប្រគល់រង្វាន់ ជូនដល់គូស្វាមីភរិយាទាំង 13គូ ដែលមានសំណាងឈ្នះរង្វាន់ពីការចាប់ឆ្នោតផ្សង សំណាងក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ លើកទី2 នៅរោងចក្រផលិតទឹកពិសាវីតាល់។

កម្មវិធីប្រគល់រង្វាន់នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី ចំណងដៃគូស្នេហ៍អមតៈ ក្នុងការជាវទឹកពិសាវីតាល់ ប្រើប្រាស់ក្នុងពិធីមង្គលការ ។ ក្នុងកម្មវិធីនេះដែរ គូស្វាមីភរិយាថ្មី បានឈ្នះរង្វាន់ចំនួន 13 រង្វាន់ផ្សេងគ្នា ដូចជា៖
-រង្វាន់ធំម៉ូតូ Honda Scoopy 2022 ចំនួន 01រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក គុណ ភ័ត្ត្រា និង អ្នកស្រី ប៊ូ ទេវី (កំពង់ធំ)

-រង្វាន់កង់គូស្នេហ៍ Giant Rincon 2 ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ស៊ុន សំណាង និង អ្នកស្រី ឆុន សុភារតន៍ (កំពង់ចាម)
២-លោក កាតំម សូណាសេរីឬទ្ធិ និង អ្នកស្រី យឹម ដូរីតា (ភ្នំពេញ)
៣-លោក គង់ ពេជ្របូរិទ្ធ និង អ្នកស្រី សាំង ស្រីស្រស់ (ភ្នំពេញ)
-រង្វាន់ Smart TV ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ឈាន ម៉េងជាង និង អ្នកស្រី សាម និមល (កំពង់ធំ)
២-លោក ឃុំ កញ្ញា និង អ្នកស្រី ព្រឹម មករា (ភ្នំពេញ)
៣-លោក គង់ គឹមសេង និង អ្នកស្រី ថាន ស្រីណុច (ភ្នំពេញ)

-រង្វាន់ ម៉ាស៊ីនបោកខោអាវ ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ឆែ ឆៃយុទ្ធ និង អ្នកស្រី ទី សំណាង (កំពង់ស្ពឺ)
២-លោក សុង ពិសើ និង អ្នកស្រី ឃុត មុន្នីរង្សី (ភ្នំពេញ)
៣-លោក ធន សុធារិទ្ធ និង អ្នកស្រី សុឹម សុវណ្ណា (ភ្នំពេញ)

-រង្វាន់ ទូទឹកកក ចំនួន 03រង្វាន់ បានទៅលើគូស្វាមីភរិយា៖
១-លោក ជ្រា ស៊ីណា និង អ្នកស្រី ជុន រីណា (ត្បូងឃ្មុំ)
២-លោក ងិន ចាន់ពិសី និង អ្នកស្រី ប៉ែន អង្គាលី (បាត់ដំបង)
៣-លោក រ៉េត រ័ត្ន និង អ្នកស្រី រស់ សុជាតិ (កណ្តាល)

គួរឱ្យដឹងដែរថា គូស្វាមីភរិយាថ្មីទាំង 13គូ ខាងលើបានឈ្នះរង្វាន់ ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាង ចំណងដៃគូស្នេហ៍អមតៈ កាលពីថ្ងៃទី28 ខែធ្នូ ឆ្នាំ2022 ដែលបានធ្វើការផ្សាយ ផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់ ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី ក៏បានធ្វើបទបង្ហាញ ពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ទៅដល់គូស្វាមីភរិយាទាំង 13គូផងដែរ ។
នេះជាលើកចុងក្រោយ នៃការប្រគល់រង្វាន់ ទៅដល់គូស្វាមីភរិយាសំណាង សរុបទាំងអស់ចំនួន 25 គូ ដែលបានឈ្នះការចាប់ឆ្នោត ផ្សងសំណាងក្នុងកម្មវិធីចំណង ដៃគូស្នេហ៍អមតៈ។

វីតាល់ ជាទឹកពិសាឈានមុខគេ ក្នុងស្រុកដែលទទួលបានការគាំទ្រ ពេញនិយមពីសំណាក់ប្រជាជនកម្ពុជា ទូទាំងប្រទេស។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹង គុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រ ដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥រៀល ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង10ឆ្នាំ បានចូលរួម ឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គម យ៉ាងមមាញឹក។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 023/061/069 864 333 ៕

To Top