ព័ត៌មានជាតិ

ក្រសួងធនធានទឹក អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈមានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យទ្វារទឹក នៃអាងទឹកអន្លង់ជ្រៃ រលាស់

ភ្នំពេញ ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានប្រកាសអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយ ដងស្ទឹងក្រាំងពន្លៃ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ។

ការអំពាវនាវ របស់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងបែបនេះ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើ ដែលធ្វើឲ្យទ្វារទឹក នៃអាងទឹកអន្លង់ជ្រៃត្រូវបាន រលាស់បើកដោយខ្លួនឯង (Automatic) ដើម្បីបន្ថយបរិមាណទឹកក្នុងអាងទឹក ។

តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាព ទឹកជំនន់ទឹកភ្លៀង នៅបណ្ដោយដងស្ទឹងក្រាំងពន្លៃ នាថ្ងៃទី១២ មករានេះ មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា «សូមអាជា្ញធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់ នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀស វាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ» ។

មន្ទីរធនធានទឹកខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្ការនូវការគ្រោះថ្នាក់ និងការពារទ្រព្យសម្បត្តិផ្សេងៗ បានល្អផងដែរ ៕

To Top