ព័ត៌មានជាតិ

ទូតជប៉ុន ថ្មីប្រចាំកម្ពុជា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើនទំនាក់ទំនងល្អរវាង ជប៉ុន-កម្ពុជា

ភ្នំពេញ ៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានប្ដេជ្ញាខិតខំប្រឹងប្រែងអស់ពីសមត្ថភាព តាមរយៈការផ្លាសប្តូរជាមួយប្រជាជនកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងល្អរវាង ជប៉ុន-កម្ពុជា។

តាមរយៈវីដេអូប្រមាណជាង ១នាទី របស់ លោក អ៊ូអិណុ អាត់ស៊ូស៊ី បង្ហោះលើគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាពេលថ្មីៗនេះបាន​ឱ្យ​ថា «ជម្រាបសួរខ្ញុំឈ្មោះ អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ជាឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ខ្ញុំបានមកដល់ភ្នំពេញកាលពីថ្ងៃសៅរ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាឯកអគ្គរាជទូតប្រចាំកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្ត្រ និងវប្បធម៍ដ៏សំបូរបែប ខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពតាមរយៈការផ្លាសប្តូរជាមួយប្រជាជនកម្ពុជាជាច្រើន ដើម្បីបង្កើនទំនាក់ទំនងល្អដែលកំពុងមានរវាងជប៉ុននិងកម្ពុជា បន្ថែមទៀត សូមអរគុណ»។

សូមរំលឹកថា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) នឹងត្រូវឡើងបំពេញតំណែង ជាឯកអគ្គរាជទូតថ្មី ប្រចាំកម្ពុជា ជំនួសលោក មីកាមិ ម៉ាសាហ៉ីរុ ដែលបានបញ្ចប់បេសកកម្មការងារ នៅកម្ពុជា អស់រយៈពេលប្រមាណ ៣ឆ្នាំ និង ៤ខែ ផងដែរ៕

To Top