ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា មន្ត្រីគណបក្សភ្លើងទៀន ៩នាក់ នៅខេត្តកំពង់ធំ បានសម្រេចចិត្តវិលមករួមរស់ ជាមួយគណបក្សប្រជាជន ក្រោមម្លប់ សម្តេចតេជោ ហ៊ុន សែន ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ មករា លោក ដួង តារា បានបញ្ជាក់យ៉ាងដូច្នេះថា «សូមស្វាគមន៍អនុប្រធានបក្ស និងសមាជិកបក្សភ្លើងទៀនខេត្តកំពង់ធំ! ថ្ងៃនេះ ខ្ញុំសប្បាយរីករាយជាមួយនឹង ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូន ៩នាក់មកពី “គណបក្សភ្លើងទៀន” ខេត្តកំពង់ធំ ដែលបានសម្រេចចិត្ត វិលមករួមរស់ក្រោមម្លប់ សម្តេចតេជោ ហ៊ុន សែន» ។

លោកបន្ថែមថា សម្តេចតេជោ គឺមានតែក្តីស្រឡាញ់ ក្តីមេត្តាករុណា និងការផ្តល់ឱកាសដល់បងប្អូន មកពីគ្រប់បណ្តាបក្សនយោបាយ។ លោកថា នេះជាឱកាសបងប្អូនហើយ! ទាំងរូបលោកផ្ទាល់ និងលោក លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចប្រធានបក្ស សូមស្វាគមន៍បងប្អូនទាំង ៩នាក់ដូចរាយនាមខាងក្រោមៈ

១. លោក ម៉ៅ សុផាន់ណា អនុប្រធានបក្សភ្លើងទៀនខេត្តកំពង់ធំ
២. លោក ស៊ី សុខន សមាជិកក្រុមការងារខេត្តកំពង់ធំ
៣. លោក ឆាយ ចែង អនុប្រធានទី១
៤. លោក រ៉ន កុសល សមាជិកក្រុមការងារខេត្ត
៥. លោក ស៊ីវ សួរ សមាជិកក្រុមការងារខេត្ត
៦. លោក ម៉ែន ង៉ែត សមាជិកក្រុមការងារខេត្ត
៧. លោក សេង គឹម ឆេង ជំនួយការ ឯឧ កឹម សុខា ភ្នំពេញ
៨. លោក អ៊ុយ សានកុសល ជំនួយការ ឯឧ. ឡុង រី ក្រុមការងារថ្នាក់ជាតិCNRP
៩. លោក ម៉ៃ ភិរុណ យុវជនគណបក្សខែ្មរស្រឡាញ់ជាតិ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
លោក ដួង តារា ក៏បានជូនពរបងប្អូន និងក្រុមគ្រួសារជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសនៅក្នុងឆ្នាំថ្មី ២០២៣ នេះតរៀងទៅ ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
