ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍផលិតកម្ម និងការកែច្នៃ

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានឲ្យដឹងថា​ រាជរដ្ឋាភិបាល​ លើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍ ផលិតកម្មនិងការកែច្នៃ​ ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

តាមរយៈ​សេចក្តីប្រកាសរបស់គណៈរដ្ឋមន្ត្រី បានឱ្យដឹងថា​ “រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន ជំរុញការអភិវឌ្ឍ ផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មឬកសិឧស្សាហកម្ម មានជាអាទិ៍ ស្រូវ កៅស៊ូ ដំឡូងមី និងស្វាយចន្ទី ជាដើម ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនៃការនាំចេញ”៕

To Top