ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ ឱ្យពន្លឿនការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីភ្នំពេញ​ ទៅព្រះសីហនុ និងពីភ្នំពេញ​ ទៅប៉ោយប៉ែត

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បានជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ​ និងដឹកជញ្ជួន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ​ ទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញ​ ទៅក្រុងប៉ោយប៉ែត ដោយអភិវឌ្ឍលើផ្លូវរថភ្លើងដែល មានស្រាប់។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់គណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា​ “រាជរដ្ឋាភិបាលជំរុញក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការនិងដឹកជញ្ជួន ឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ដោយអភិវឌ្ឍលើផ្លូវរថភ្លើងដែល មានស្រាប់ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន”៕

To Top