ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រ ទៅសង្គ្រោះជនបរទេស មានអាការៈចុកបេះដូង ថប់ដង្ហើម ធ្ងន់ធ្ងរ ពីកោះរ៉ុង មកមន្ទីរពេទ្យខេត្ត

ខេត្តព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣៤នាទី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿននិងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីជាជនបរទេស មានអាការៈចុកបេះដូង ថប់ដង្ហើម ធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង ដឹកយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនជាតិបរទេសរូបនេះ ឈ្មោះ LAURA SOPHIE MIYER អាយុ ២៨ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីជនជាតិបរទេសខាងលើនេះ ត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព ហើយបានបន្តដឹកតាមរថយន្តសង្គ្រោះ របស់ គណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top