ព័ត៌មានជាតិ

លោក ឡាវ វ៉ាន់ ត្រូវបានតែងតាំងជា អនុប្រធានសមាគមមិត្តភាព កម្ពុជា-ចិន

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ លោក ឡាវ វ៉ាន់ ត្រូវបានប្រកាសតែងតាំងជា អនុប្រធានសមាគមមិត្តភាព កម្ពុជា-ចិន ខណៈពិធីប្រកាសតែងតាំងនេះមាន អនុប្រធានថ្មី៣រូប និងសមាជិកថ្មី២រូប ។

ក្រៅពីតែងតាំង អនុប្រធាន៣រូបបន្ថែមហើយនោះ ក៏មានការប្រកាសតែងតាំងសមាជិកថ្មី ចំនួន២រូបថ្មីផងដែរ ដែលពិធីប្រកាសតែងតាំងនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង លោក ហ៊ុន ម៉ានី អនុប្រធានសមាគម ព្រមទាំងមានការចូលរួម ពីអនុប្រធាន និងសមាជិកមួយចំនួនទៀត ៕

To Top