ព័ត៌មានជាតិ

លោក អាន សុខឃឿន ក្លាយជាអ្នកនាំពាក្យ ក្រសួងការបរទេស ជំនួសលោក ជុំ សុន្ទរី ដែលត្រូវទទួលភារកិច្ចថ្មី

ភ្នំពេញ៖ លោក អាន សុខឃឿន ក្លាយជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ជំនួសលោក ជុំ សុន្ទរី ដែលត្រូវទទួលភារកិច្ចថ្មី ។

លោក ជុំ សុន្ទរី បានបញ្ជាក់នៅថ្ងៃទី២១ មករានេះថា «សូមជំរាបជូនថា ខ្ញុំ (ជុំ សុន្ទរី) ត្រូវទទួលភារៈកិច្ចថ្មី ឈប់ទទួលជាអ្នកនាំពាក្យ របស់ក្រសួងការបរទេស ទៀតហើយ ។ ឯកឧត្តម អាន សុខឃឿន អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យថ្មីរបស់ក្រសួង» ។

សូមរំលឹកថា លោក អាន សុខខឿន អតីតឯកអគ្គរាជទូត និង ជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ (UN) ។ បច្ចុប្បន្នលោក អាន សុខឃឿន ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការបរទេសខ្មែរផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top