ព័ត៌មានជាតិ

នាយឧត្តមនាវី ទៀ វិញ អញ្ជើញផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហានកងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស

ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅអនុវត្ត ឆ្នាំ២០២៣ របស់កងទ័ពជើងទឹក និងបំពាក់ឋានន្តរសក្តិ ជូននាយទាហានកងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋាន គ.ជ.ស.ស. ។

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក៏បានអញ្ជើញចូលរួមពិធីនេះផងដែរ ។

To Top