ព័ត៌មានជាតិ

ចោរឆក់ដ៏សកម្ម នៅក្រុងបាវិត ជាប់អន្ទាក់សមត្ថកិច្ច ព្រោះតែជនរងគ្រោះដាក់ GPS ក្នុងទូរស័ព្ទ

ស្វាយរៀង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត នៅវេលាម៉ោង ២និង៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានទទួលបណ្តឹង ១ច្បាប់ពីជនរងគ្រោះ ឈ្មោះ ង្វៀង ធីហុងហ្គាម (NGUYEN THI HON GAM) ភេទស្រី អាយុ២៩ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ស្នាក់នៅក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដែលបានប្តឹងចោទប្រកាន់ ទៅលើជនសង្ស័យចំនួន២នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស ដែលបានធ្វើសកម្មភាពជិះឆក់នៅក្រុងបាវិត។

សមត្ថកិច្ចបានបានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងភ្លាម សមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ។ សម្ភារ:ក្នុងកាបូបស្ពាយ រួមមាន ទូរស័ព្ទ០១គ្រឿងម៉ាក I PHONE 12 PROMAX ពណ៌ស្លឹកឈើ(មានភ្ជាប់GPS) កាតATM ចំនួន០៤ សន្លឹក សំបុត្រកំណើតកូន០១សន្លឹក និងប្រាក់ចំនួន ៤០០ USD (បួនរយដុល្លារអាមេរិក) ។

សមត្ថកិច្ចបានបន្តថា រហូតដល់ម៉ោង ២២និង២៥នាទីនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើង បានមើលតាមប្រព័ន្ធ GPS ក្នុងទូរស័ព្ទ របស់ជនរងគ្រោះ ធ្វើការប្រម៉ាញ់បានមុខសញ្ញា ដែលជាជនសង្ស័យចំនួន២នាក់ រួចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ យ៉ាត់ ចំណាប់ ហៅញ៉យ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ២.ឈ្មោះ អ៊ុង ចន្ធី ហៅ ពៅ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំង ២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ប្រាកដមែន ។
បន្ទាប់ពីបានចម្លើយសារភាព របស់ជនសង្ស័យទាំង ២នាក់ សមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងកសាងសំណុំរឿងបញ្ជួនទៅ ការរិយាល័យជំនាញខេត្តចាត់ការបន្តរ ៕

To Top