ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ តែងតែបរិចាកថវិកាផ្ទាល់ខ្លួន របស់លោកឧបត្ថម្ភ ដល់មន្ត្រីជួបការលំបាកគ្រប់ៗគ្នា ជាក់ស្ដែងនៅ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកបានចាត់បញ្ជូន លោកវរសេនីយ៍ទោ យ៉ូន សាមាន និងលោកវរសេនីយ៍ត្រី សឿង សុខេន តំណាងប៉ុស្តិ៍ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី ញ៉ាន លីដា នាយរងផ្នែក ដែលបានលម្ហែមាតុភាព កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទី ។
លោកស្រី ញ៉ាន លីដា សម្រាកនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ឃាង សុឃឿន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៨ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានសុខភាពល្អប្រសើរ ។
ក្នុងការចុះសួរសុខទុក្ខនេះផងដែរ លោកនាយរងប៉ុស្តិ៍ បាននាំយកនូវថវិកា ភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដែលជា ជំនួយឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ ជូនដល់លោកស្រីរួមមាន៖ ថវិកាចំនួន ២លានរៀល, ទឹកដោះគោឆៅ ១កេសធំ, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, ត្រីខ ១កេសធំ, មី ១កេសធំ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ៕