ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់គ្រិស្តបរិស័ទ ឱ្យកត់សម្គាល់ លោក ហ៊ុន ម៉ាណែត សាកសមជា អនាគតនាយករដ្ឋមន្រ្តីកម្ពុជា ឬទេ?

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់គ្រិស្តបរិស័ទ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ឱ្យជួយកត់សម្គាល់មើលថា កូនប្រុសច្បងរបស់សម្ដេច គឺលោក ហ៊ុន ម៉ាណែត សាកសមនឹងក្លាយជានាយករដ្ឋមន្រ្តី នាថ្ងៃអនគតដែរឬទេ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រទាំងស្រុង ឱ្យធ្វើជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត ។

ថ្លែងក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំបានលឺថា បានអញ្ជើញកូនប្រុសរបស់ខ្ញុំមកធ្វើជាតំណាង ដើម្បីបិទនូវកម្មវិធី សុំកត់សម្គាល់មើលថា តើម្នាក់ដែលនឹងត្រូវចូលរួមបិទនោះ គេសាកសមនឹងក្លាយទៅជា អនាគតនាយករដ្ឋមន្រ្តី នៅកម្ពុជា ឬទេ»៕

To Top