ព័ត៌មានជាតិ

សមាជិកគណបក្សភ្លើងទៀន៤រូប នៅខេត្តតាកែវ ចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា

តាកែវ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន និងសមាជិក នៅខេត្តតាកែវ ចំនួន៤រូប បានសម្រេចស្នើសុំ ចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រ ជាជនកម្ពុជាកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ 

ការចូលរួមជីវិភាពនយោបាយនេះ គឺធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតលីសាម៉េត (លោកគ្រូមា) ទីប្រឹក្សាសម្តេចតេជោហ៊ុនសែនប្រធានគណបក្សអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន  សែន ប្រធានគណបក្ស។

ជាមួយគ្នា(លោកគ្រូ​ មា​)បានលើកឡើងថា ការចូលរួមរបស់គណបក្សភ្លើងទៀន ទាំង៤រូបនេះ គឺមកពីនយោ បាយមេដឹកនាំភ្លើងទៀន ដើរតាមគន្លងអតីតមេបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ៣ជំនាន់។

លោក​បណ្ឌិត លី សាម៉េត បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងបុិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនទេ គឺមានគោល នយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋបិតប្រាកដ។

ការចុះចូលរបស់មន្រ្តីគណបក្សភ្លើងទៀននេះដែរ គឺ គណបក្សប្រជាជនកម្ពុជា ពេលនេះធ្វើឡើងដោយ គ្មានការគំរាមកំហែង បង្ខិតបង្ខំនោះទេ៕

To Top