ព័ត៌មានជាតិ

រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ស្នើឲ្យកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ចប់កសិផលសំខាន់ៗ របស់កម្ពុជា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ចប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិកដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជា ជូនប្រជាជនកូរ៉េ។

ផ្ទាំងពាណិជ្ជកម្ម

ការស្នើរបស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងនាថ្ងៃទី២៧ ខែមករា ក្នុងឱកាសដឹកនាំគណៈប្រតិភូ និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ចូលរួមពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA ៕

To Top