ព័ត៌មានជាតិ

លោក អ៊ី ចំរើន ចាត់តាំងក្រុមការងារចុះសួរសុខទុក្ខ នាំយកសម្ភារះ ថវិការ ឧបត្តម្ភដល់មន្ត្រីនគរបាលម្នាក់កំពុងសម្រាកព្យាបាលជម្ងឺ

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ បានចាត់តាំងតំណាង នាំយកអំណោយជា សម្ភារះ ថវិការ ទៅសួរសុខទុក្ខ ដល់កងកម្លាំងក្រោមឱវាទកំពុងសម្រាកព្យាបាលជម្ងឺ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកជម្ងឺមានគឺ លោកវរសេនីយ៍ឯក ជុំ សារ៉េត ឋានៈនាយរងប៉ុស្តិ៍ មានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន។

អំណោយ ដែលត្រូវប្រគល់ជូនរួមមាន:
-ប្រាក់ដុល្លារចំនួន ១,០១០ដុល្លារ
-ប្រាក់បាតចំនួន ៤៩,១០០បាត
-ប្រាក់រៀលចំនួន ១,១៩០,០០០រៀល
-ទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ១កេស,ទឹកក្រូច ២កេស,ទឹកសុទ្ធ ៣កេស៕

To Top