ភ្នំពេញ ៖ គណៈកម្មការជំនាញ រដ្ឋសភា បានបើកកិច្ចប្រជុំជា មួយក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ដើម្បីពិភាក្សា ពីគោលនយោបាយ ការបរទេសកម្ពុជា ក្នុងបរិបទថ្មី នៃសណ្តាប់ធ្នាប់ ពិភពលោក ដែលកម្ពុជាពុំធ្លាប់មានក្រោយ ទទួលសន្តិភាព ។

ថ្លែងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១កុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោកប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី ក្រសួងការបរទេស បានគូសបញ្ជាក់ថា ៖ «ការលើកសំណើររបស់ គណៈកម្មការ ជំនាញរដ្ឋសភានេះ គឺជាមូលបទមួយ ដែលកៅ្តចំបរិការណ៍បច្ចុប្បន្ន ដែលមានការប្រឈមធំ មិនដែលធ្លាប់មានតាំងប្រទេសយើងទ ទួលបានសន្តិភាព» ។

លោកឧបកនាយករដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនឹងនេះ ក៏អាចនិយាយបាន ថាគឺប្រឈម ចម្រុះ ទិសនោះហើយ ដែលបានផ្តល់កាលានុវត្តភាព ឲ្យកម្ពុជាបង្ហាញ និងធ្វើឲ្យសហគមន៍ អន្តរជាតិយល់នឹងជឿជាក់ លើសុឆន្ទៈឯករាជ្យភាពខាង នយោបាយការបរទេស ដែលផ្នែកលើកច្បាប់អន្តរជាតិ និងផ្នែកលើកផលប្រយោជន៍ គោលរបស់ជាតិយើង ។

ជាមួយគ្នានោះដែរ លោកប្រាក់ សុខុន បានលើកឡើងថា ការជួបពិភាក្សា ជជែកគ្នាជា មួយគណៈកម្មការជំនាញរដ្ឋសភា ពេលនេះគឺជាធាតុមួយទៀត ដែលមិនអាចខ្វះបានក្នុងការងារការទូត ជាទូទៅរបស់ប្រទេសកម្ពុជា ក្នុងនោះមានការងារការទូត ខាងផ្លូវរដ្ឋ ខាងរដ្ឋសភា ការ ងារការទូត របស់គណបក្សនិង ការងារការទូត របស់អង្ការមហាជននានា ។

ចំណែកលោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិប ត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លើកឡើងថាកិច្ចប្រជុំ ដើម្បីស្វែងយល់ពី «បច្ចុប្បន្នភាព នៃការអនុវត្តគោលនយោបាយការបរទេស និងការទូតសេដ្ឋកិច្ច ម្ហូបអាហាររបស់កម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍ការ ងាររៀបចំ កិច្ចប្រជុំ កំពូលអាស៊ាន និងAIPA» ។

លោកសួស យ៉ារ៉ា បានលើកឡើងថា កិច្ចប្រជុំនេះ គណៈកម្មការរដ្ឋសភាចង់ដឹងពីគោលនយោបាយថ្មី របស់ក្រសួងការបរទេសកម្ពុជា បានផ្តួចផ្តើមឡើង ក្រៅពីតួនាទីជាប្រធាន នៃ យន្តការអន្តរជាតិ និងចង់ដឹងពីយន្តការការបរទេស ក្នុងបរិបទថ្មី នៃសណ្តាប់ធ្នាប់ពិភពលោក ដែ លឯកឧត្តមប្រាប់ សុខុនដឹកនាំឲ្យដោយផ្ទាល់ ។

លោកបាន លើកឡើងថា ក្នុងនាមប្រមុខការទូត លោកប្រាក់ សុខុន ក៏បានអ នុម័តគោលនយោបាយថ្មី ផ្នែកការទូតសេដ្ឋកិច្ចហើយ នៅក្នុងនោះ ក៏ជាគោលនយោបាយ ដែលឧត្តមឧបកនាយករដ្ឋមន្ត្រី ក្រសួងការបរទេស បានផ្តើមផ្តើមឡើង ។

សូមជម្រាបថាកិច្ច ប្រជុំនេះរៀបចំឡើង អនុលោម តាមរដ្ឋធម្មនុញ្ញ មាត្រា៩៧ បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាប្រការ៣៤ថ្មី និងសេចក្តីសម្រេចលេខ ០០៥រស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃរដ្ឋសភា ៕



