ភ្នំពេញ៖ នាយឧត្តមសេនីយ៍ អានីល ចូហាន (Anil Chauhan) អគ្គមេបញ្ជាការកងទ័ពនៃសាធារណរដ្ឋឥណ្ឌា បានធ្វើការវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួម របស់កងទ័ពជើងគោក នៃប្រទេសទាំងពីរ (កម្ពុជា-ឥណ្ឌា)។
ការលើកឡើង របស់ អគ្គមេបញ្ជាការកងទ័ពនៃសាធារណរដ្ឋឥណ្ឌា នេះ ធ្វើឡើងក្នុងឱកាសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន នាយឧត្តមសេនីយ៍ អានីល ចូហាន អំពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបានរាយការណ៍អំពីលទ្ធផល និងទិសដៅកិច្ចសហប្រតិបត្តិការ ដែលកងទ័ពជើងគោកទាំងពីរ បានឯកភាពគ្នា ដោយរួមមានទាំងការយកចិត្តទុកដាក់ជំ រុញអនុវត្តឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) ដែលទើបត្រូវបានចុះហត្ថលេខារួច ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាការឆ្លើយតប អគ្គមេបញ្ជាការកងទ័ពឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរួមរបស់កងទ័ពជើងគោកទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិកា រឱ្យមានលក្ខណៈផ្លូវការរឹងមាំ លើមូលដ្ឋាននៃឯកសារ TOR និងបានបង្ហាញនូវការគាំទ្រ លើទិសដៅសហប្រតិបត្តិការនានា ដែលកងទ័ពជើងគោកទាំងពី របានឯកភាពគ្នា សម្រាប់ពេលបន្តខាងមុខ៕