ភ្នំពេញ ៖ លោកស្រី តែ ចន្ទមនោ ភរិយា និងក្នុងនាមលោក កឹម សុខា នាថ្ងៃ៦ កុម្ភៈ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកស្រី ប៊ុន សុថា ភរិយាឯកឧត្តម តាន់ បញ្ញាវុធ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
បើតាមហ្វេសប៊ុក លោក មុត ចន្ថា លោក កឹម សុខា មិនបានចូលរួមក្នុងពិធីបុណ្យសព ដោយសារលោកជាប់កម្មវិធីសមាធិ ក្នុងឱកាសបុណ្យមាឃបូជា នៅចំការរបស់លោក ហើយលោកក៏មានការសោកស្តាយផងដែរ៕